អំពីក្រុមហ៊ុន NatureAid Cambodia

បង្កើតឡើងដំបូងក្នុងឆ្នាំ 2021 NatureAid គឺជាម៉ាកផលិតផលប្រូតេអ៊ីន និងអាហារបំប៉នដែលផលិតក្នុងស្រុកនៅប្រទេសកាណាដា។ ផលិតផលម៉ាកនេះត្រូវបានរចនា និងបង្កើតដោយអ្នកជំនាញប្រកបដោយវិជ្ជាជីវៈ ផ្នែកអាហារូបត្ថម្ភពីមន្ទីរពិសោធន៍កាណាដា។ ដោយមើលឃើញពីសក្តានុពលនៃការពង្រីកទីផ្សារទៅកាន់តំបន់អាស៊ីអាគ្នេយ៍ NatureAid បាននាំចូលផលិតផលមកកាន់ប្រទេសកម្ពុជានៅដើមឆ្នាំ 2022 ហើយបានណែនាំផលិតផលដំបូងរបស់ខ្លួនគឺ peptides bovine និង marine collagen powder​ ប្រភេទទី I, II និង III ។ 

ចក្ខុវិស័យរយៈពេលវែងរបស់ NatureAid គឺដើម្បីជួយអតិថិជនឱ្យសម្រេចបាននូវឧត្តមភាព​ជាមួយផលិតផល​​​ជាច្រើនប្រភេទ ដែលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ រួមមាន៖​​ ម៉្សៅខូឡាជែន​ ចំណីអាហារសុខភាព ភេសជ្ជៈ និងអាហារបំប៉ន។ ម៉ាកយីហោរបស់ក្រុមហ៊ុនផ្តោតសំខាន់លើចំណុច 3 ធំៗ៖ អត្ថប្រយោជន៍សុខភាព រសជាតិ និងបញីវត្ថុធាតុដែលយើងខ្ញុំមិនមានលាយក្នុងផលិតផល​ (Without-List)។​ បញីវត្ថុធាតុដែលយើងខ្ញុំមិនមានលាយក្នុងផលិតផល ​ដូចជាមិនមានជាតិស្អិត មិនមាន​GMO សត្វស៊ីចំណីធម្មជាតិ និងមិនមានជាតិស្ករ។ 

A word from the founders

យើង​មាន​សេចក្តី​រំភើបរីករាយ ​ក្នុង​ការ​ណែនាំ​អាហារបំប៉ន់សុខភាពដែលផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើននិងរសជាតិឆ្ងាញ់ពិសារ។​ នេះហើយដែលយើងខ្ញុំហៅថាការបូកបញ្ចូលគ្នា​ដ៏អស្ចារ្យរវាងវិទ្យាសាស្ត្រ និងរសជាតិ ” Philippe Baillargeon-Poulin, សហស្ថាបនិកក្រុមហ៊ុន NatureAid Cambodia 

“តាមរយៈការណែនាំផលិតផលមកទីផ្សារកម្ពុជា យើងខ្ញុំ​បានបំផុសគំនិតចេញពីវប្បធម៌ និងបេតិកភណ្ឌរបស់ប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមអាជីវកម្មក្នុងស្មារតីផ្តល់ផលប្រយោជន៍ជូនសង្គមជាតិ និងនាំមកនូវសុខុមាលភាព​ ក៏ដូចជាសុភមង្គល ដល់ប្រជាជនក្នុងសហគមន៍” Chanvetey Vann, សហស្ថាបនិកក្រុមហ៊ុន NatureAid Cambodia 
1 of 4

ទំនាក់ទំនងផ្នែកទំនាក់ទំនង

ក្រុមការងាររបស់យើងខិតខំដើម្បីធានាបាននូវការពេញចិត្ត 100% របស់បងប្អូន។ យើងខ្ញុំនឹងរីករាយក្នុងការឆ្លើយតប ប្រសិនបើបងប្អូនមានសំណួរអំពីផលិតផល ឬអត្ថប្រយោជន៍។