ធម្មជាតិបង្កើតសេរីរាង្គខួរក្បាលមកសម្រាប់គិតពិចារណារបន្ថែមពីនោះក៏មានទំនាក់ទំនងខ្លាំង(បញ្ជា)ទៅកាន់រាងកាយរបស់យើងផងដែរពោលគឺមានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ជាមួយនឹងកត្តាឥទ្ធិពលតាមធម្មជាតិនេះការថែរក្សាតាមបែបផែនជីវិតរស់នៅជួយដល់សុខភាពខួរក្បាលឱ្យនៅល្អ មិនឆាប់ទោរទន់រកការបាត់បង់សមត្ថភាពទៅតាមវ័យតាមរយៈការស្រាវជ្រាវរបស់អ្នកជំនាញ ក៏បានបង្ហាញនូវ ចំណុចមួយចំនួនជាប្រយោជន៍ជួយដល់ខួរក្បាល ដូចខាងក្រោម៖
១. ស្វែងរកពេលទៅទីកន្លែងស្ងប់ស្ងាត់ខ្លះ
មានពេលខ្លះ យើងគួរស្វែងរកទីកន្លែងធម្មជាតិ ឬទីកន្លែងស្ងប់ស្ងាត់ ដើម្បីឱ្យខួរក្បាលគេចចេញពីស្រ្តេស និងសម្រាកលំហែខ្លះ។ លោកវេជ្ជបណ្ឌិតឯកទេសខួរក្បាល លោក Gary Small ដដែលបានលើកឡើងថា ភាពស្រេ្តសគឺជាប្រភពចម្បងដែល ធ្វើឱ្យសមត្ថភាពចងចាំរបស់ខួរក្បាលថយចុះ។ ដូចនេះ ការដកឃ្លា ទុកពេលសម្រាកសម្រាប់ខួរក្បាល ឬការធ្វើសម្មាធិ អាចជួយឱ្យខួរក្បាល និងអារម្មណ៍បានប្រសើរឡើងវិញ។
២. ដើរហាត់ប្រាណត្រឹម២០នាទី/ថ្ងៃ
សកម្មភាពផ្នែករាងកាយជាវិធីល្អបំផុតមួយដែលជួយដល់រាងកាយផង និងខួរក្បាលផង។ មិនតែប៉ុណ្ណោះ សកម្មភាពលំហាត់ប្រាណ ជួយជំរុញអ័រម៉ូន Endorphins ដែលជួយដល់អារម្មណ៍យើងឱ្យរីករាយស្រស់ស្រាយ ចរន្តឈាមរត់ល្អ ជួយឱ្យលំហូរអុកហ្ស៊ីសែនទៅដល់ខួរក្បាល និងធ្វើឱ្យខួរក្បាលធ្វើការបានល្អ។
៣. សកម្មភាពជំរុញឱ្យខួរក្បាលគិតអ្វីថ្មីៗ
ហ្វឹកហាត់ខួរក្បាលដោយការរៀននូវអ្វីថ្មីៗ ប្រៀបដូចជាធ្វើលំហាត់ប្រាណឱ្យខួរក្បាលមានសុខភាពល្អ។ ស្វែងរកពេលមួយចំនួន សម្រាប់រៀន គិត និងពិចារណារគំនិតថ្មីៗ មិនថារៀនភាសាបរទេស រៀនពីវប្បធម៌ ឬសកម្មភាពផ្សេងៗដែលជួយហ្វឹកហាត់ខួរក្បាល នឹងធ្វើឲ្យសមត្ថភាពគិតពិចារណារបស់ខួរក្បាលកើនឡើង និងមិនងាយបាត់បង់។
៤. គេងជាថ្នាំទិព្វ មិនគួរមើលរំលង
គេងបានគ្រប់គ្រាន់ ជាគ្រឹះសំខាន់ជួយឱ្យខួរក្បាល មានថាមពល និងគំនិតច្នៃប្រឌិតថ្មីៗឡើងវិញ។ បន្ថែមពីនោះ តាមការឱ្យដឹងពីលោក Sandra Bond ប្រធានមជ្ឈមណ្ឌលសិក្សាផ្នែកសុខភាពខួរក្បាលនៃសាកលវិទ្យាល័យ តិចសាស់ សហរដ្ឋអាមេរិកបានឱ្យដឹងថា ក្រៅតែពីការរវល់ពេញមួយថ្ងៃៗ ឬពេញមួយខែៗ ការធ្វើសម្មាធិ និងការដាក់ចន្លោះផែនការសម្រាកខ្លះ នឹងជួយឱ្យសុខភាពខួរក្បាលបានរឹងមាំឡើងវិញ ពិសេសវានឹងធ្វើឱ្យសមត្ថភាពចងចាំ បានប្រសើរឡើងវិញ។
យើងខ្ញុំក៏មានលក់ចាហួយវិតាមីនផិ្សតចម្រុះជំនួយខួរក្បាល និងការចងចាំដែលហៅថា ផ្សិតឡាយអិនម៉េ (Lion's Mane) គឺជាផ្សិតមានការទទួលស្គាល់បំផុតនៅក្នុងពិភពលោក ប្រមូលផ្តុំទៅដោយសារធាតុសកម្មជីវសាស្រ្ត (Bioactive Substances)ផ្តល់អត្ថប្រយោជន៍ដល់ខួរក្បាល និងប្រព័ន្ធប្រសាទ។ ផ្សិតនេះត្រូវបានគេស្គាល់ថាជា "ផ្សិតឆ្លាត" ដែលជួយដល់ការចង់ចាំ ការគិតពិចារណាបានល្អ និងផ្តល់ភាពវ័យឆ្លាត។ សាកសមសម្រាប់អ្នកពិសារបួសផងដែរ (Vegan) ។ អត្ថប្រយោជន៍រួមមាន៖
- ធ្វើឱ្យការផ្តោតអារម្មណ៍ និងការចងចាំកាន់តែច្បាស់
- ពន្យឺតភាពចាស់នៃជីវសាស្រ្ត
- អាចការពារជំងឺវង្វេង
- បង្កើនអត្រានៃការបង្កើតឡើងវិញសរសៃប្រសាទ
- លើកកម្ពស់កម្រិតថាមពលរាង្គកាយ
- អាចជួយប្រឆាំងនឹងជំងឺមហារីក
- ការពារដំបៅក្នុងបំពង់រំលាយអាហារ