មើមយិនស៊ិន(Ashwagandha)គឺមើមយិនស៊ិនដែលមានប្រភពដើមពីប្រទេសឥណ្ឌា។ យិនស៊ិនេះត្រូវបានធ្វើជាឱសថបែបធម្មជាតិដ៏សំខាន់មួយ ដែលតាមការស្រាវជ្រាយអាច ជួយកាត់បន្ថយជំងឺស្ត្រេសដ៏មានប្រសិទ្ធិភាព។ ពាក្យ Ashwagandha ជាភាសារសំស្ក្រឹត។
អត្ថប្រយោជន៍ដល់សុខភាព៖
1. អាចជួយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភណ៍
មើមយិនស៊ិនត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់សមត្ថភាពរបស់វាក្នុងការកាត់បន្ថយភាពតានតឹង។ វាត្រូវបានចាត់ថ្នាក់ជាadaptogen ដែលជាសារធាតុដែលជួយរាងកាយទប់ទល់នឹងភាពតានតឹង។
2. អាចកាត់បន្ថយរោគសញ្ញានៃជំងឺផ្លូវចិត្ត
ភ័ស្តុតាងខ្លះបង្ហាញថា មើមយិនស៊ិនអាចជួយកាត់បន្ថយរោគសញ្ញានៃស្ថានភាពសុខភាពផ្លូវចិត្តផ្សេងទៀត រួមទាំងជំងឺធ្លាក់ទឹកចិត្ត។
3. ជួយបំប៉នមុខងារខួរក្បាល និងការចងចាំ
4. អាចជួយបង្កើនអ័រម៉ូន និងលទ្ធភាពមានកូនចំពោះបុរស
តាមការសិក្សាមួយចំនួនបានរកឃើញថា មើមយិនស៊ិនបង្កើនកំហាប់មេជីវិតឈ្មោលជួយបង្កើនបរិមាណទឹកកាម និងចលនាមេជីវិតឈ្មោលចំពោះបុរសដែលមានចំនួនមេជីវិតឈ្មោលទាប។5. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
ភ័ស្តុតាងមានកម្រិតបង្ហាញថាមើមយិនស៊ិន អាចមានអត្ថប្រយោជន៍មួយចំនួនសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ឬកម្រិតជាតិស្ករក្នុងឈាមខ្ពស់។
សម្រាប់ព័ត៏មានចំណេះដឹងសុខភាពផ្សេងៗសូមចូលទៅ
កាន់ហ្វេសប៊ុកផេកខាងក្រោម!