រាងកាយរបស់យើងនឹងវិវត្តន៍ទៅរកភាពចាស់ ហើយវានឹងធ្វើឲ្យយើងបាត់បង់ជាតិខូឡាជេនបន្តិចម្ដងៗ។ នៅពេលដែលមនុស្សយើងឈានដល់អាយុ ៤០ឆ្នាំឡើងទៅ នោះជាតិខូឡាជេននឹងបាត់បង់ពីរាងកាយរហូតដល់ ១% ជារៀងរាល់ឆ្នាំ។ ដោយសារតែការបាត់បង់នេះហើយ ទើបធ្វើឲ្យស្បែកយើងចាប់ផ្ដើមជ្រីវជ្រួញ ហើយក៏អាចធ្វើឲ្យប៉ះពាល់ដល់កម្លាំងឆ្អឹង និងសន្លាក់ ព្រមទាំងសរីរាង្គផ្សេងៗទៀតផង។
ហេតុអ្វីខូឡាជែនប្រភេទម៉្សៅល្អដាច់គេ?
តាមការស្រាវជ្រាយ ខូឡាជែនប្រភេទជាម៉្សៅកូររំលាយក្នុងទឹកធម្មតាល្អជាងគេ ព្រោះវារលាយសប់បានល្អ ហើពេលពិសារចូលក្នុងខ្លួន ម៉្សៅខូឡាជែនឆាប់ជ្រាបចូលតាមសរសែរឈាម មិនប៉ះពាល់ដល់ក្រពះ និងឆាប់ទទួលបានប្រសិទ្ធភាព១០០%។
អត្ថប្រយោជន៍របស់ម៉្សៅខូឡាជែន
1. ពង្រឹងសុខភាពស្បែក
ខូឡាជែនជួយឱ្យស្បែកយើងស្អាត មានសំណើម និងភ្លឺរលោង ។ លើសពីនេះទៅទៀតខូឡាជែនក៏ជួយឱ្យកោសិកាស្បែកជួសជុលខ្លួនឯង និងដុះថ្មីដែរ។ ប្រសិនបើស្បែកបាត់បង់ខូឡាជែន ស្បែកយើងនឹងមានស្នាមជ្រីវជ្រួញ គ្រើម ហើយស្រអាប់។
2. ជំនួយសន្លាក់
ខូឡាជែនមាននាទីដូចទឹករម្អិលជំនួយសន្លាក់ដែលជួយឱ្យយើងផ្លាស់ទី និងធ្វើចលនាងាយស្រួល ហើយគ្មានការឈឺចាប់។
3. ជំនួយឆ្អឹង
ខូឡាជែនក៏ជួយភ្ជាប់សារធាតុកាល់ស្យូមដែរ ដែលជួយឱ្យរាងកាយយើងស្រូបយក និងរក្សាកម្រិតកាល់ស្យូមក្នុងខ្លួនបានច្រើន ដែលធ្វើឲ្យឆ្អឹងយើងមានសុខភាពល្អ និងរឹងមុំា។
4. ពង្រឹងសុខភាពសក់ និងក្រចក
ខូឡាជែនជួយឱ្យសក់ និងក្រចករបស់យើងរឹងមុំា និងដុះលូតលាស់ល្អ។
បងប្អូនចាប់អារម្មណ៍ប្រើម៉្សៅខូឡាជែន អាចឆាតទំនាក់ទំនងក្រុមការងារបាន ដោយចុចប៊ូតុងខាងក្រោម។