Premium Collagen powder supplements protein from NatureAid Cambodia.Pure Collagen. 100% Natural.

ទំលាប់ទាំង5នេះធ្វើអោយអ្នកឡើងគីឡូ

​មាន​ឥរិយាបទ​ខ្លះ​ដែល​យើង​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន តែ​វា​ធ្វើឱ្យ​យើង​ទៅ​ជា​ធាត់​បាន​។​

១- អាក់ខាន​មិន​បាន​ញ៉ាំ​អាហារ​ឱ្យ​ទៀងទាត់​ពេលវេលា​

ជួនកាល ដោយ​ជាប់រវល់​ខ្លាំងពេក ឬ​ដោយ​មាន​ធុរៈ​អ្វីមួយ យើង​មិន​បាន​ញ៉ាំ​អាហារ​តាម​ពេលវេលា​ទេ​។ ការ​ដែល​យើង​អាក់ខាន​មិន​ញ៉ាំ​អាហារ​បែប​នេះ​ធ្វើឱ្យ​រាងកាយ​របស់​យើង​បាត់បង់​សមត្ថភាព​នៅក្នុង​ការគ្រប់គ្រង​ការ​ឃ្លាន នេះ​ម្យ៉ាង​។ ម្យ៉ាងទៀត ការអាក់ខាន​នេះ​ធ្វើឱ្យ​យើង​មិន​ទទួលបាន​នូវ​សារជាតិ​ចិញ្ចឹម ត្រឹមត្រូវ​ទៅ​តាម​ចំនួន​កាឡូរី​ដែល​គេ​តែងតែ​បាន​គិត​ដល់​នៅ​ពេល​ចម្អិន​អាហារ នោះទេ​។ ហើយ​ដល់​យូរៗ​ទៅ យើង​ឃ្លាន​អត់​ទ្រាំ​លែង​បាន យើង​ក៏​ញ៉ាំ​អ្វី​ទាំងអស់​ដែល​អាច​រកបាន ដែល​ច្រើន​ជា​ចំណី​អាហារ​ផ្អែម​ពេក ឬ​ប្រៃ​ពេក ឬ​មាន​ខ្លាញ់​ច្រើនពេក ដែល​នឹង​ធ្វើឱ្យ​យើង​ធាត់​។​

Premium Collagen gummies from NatureAid Cambodia. Best collagen in Phnom Penh, Cambodia.

Liz Applegate, Ph.D., នាយក​ផ្នែក​អាហារូបត្ថម្ភ​នៅ University of California បាន​ណែនាំ​ថា យក​ល្អ​គេ​ត្រូវ​ញ៉ាំ​អាហារ​៣​ពេល​ឱ្យ​បាន​ទៀងទាត់ មួយពេលៗ​មាន​ប្រហែលជា​៥០០​កា​ឡូរី និង​ញ៉ាំ​អាហារសម្រន់​(snack)២​ពេល​ទៀត មួយៗ​មាន​២០០​កា​ឡូរី​។​

២- ញ៉ាំ​ចំណីអាហារ​លឿន​ពេក​

យើង​ច្រើន​តែ​ណែនាំ​កូន​ឱ្យ​ញ៉ាំ​អាហារ​ឱ្យបាន​លឿន ហើយ​និយាយ​ថា​”​បើ​ស្រុក​កើតសង្គ្រាម ញ៉ាំ​បាយ​មិនទាន់​គេ នឹង​ស្លាប់​ហើយ​”​។ នោះ​ជា​រឿង​នៅ​ពេល​ស្រុក​អសន្តិសុខ​។ ក៏ប៉ុន្តែ​មាន​ការសិក្សា​ជាច្រើន​ដែល​បាន​រកឃើញថា ការ​ទំពារ​ចំណីអាហារ​យឺតៗ​ដើម្បី​ឱ្យ​បាន​ទទួល​អស់​នូវ​រសជាតិ នឹង​មិន​ធ្វើឱ្យ​ឆាប់​ឃ្លាន​ពេក​។​ លោក​វេជ្ជបណ្ឌិត Alexander Kokkinos, M.D., Ph.D., ដែល​បាន​ធ្វើ​ការពិសោធន៍​លើ​អ្នក​ញ៉ាំ​ការ៉េម​ចំនួន​១៧​នាក់ បាន​ណែនាំ​ថា ត្រូវ​ញ៉ាំ​អាហារ​យឺតៗ ហើយ​កុំ​អាន​កាសែត ឬ​មើល​ទូរទស្សន៍ អ្វី​ឱ្យ​សោះ​។​

៣- ការ​ជប់លៀង​ចុង​សប្តាហ៍​

យើង​ច្រើន​តែ​រៀបចំ​កម្មវិធី​ផឹកស៊ី​ធំដុំ​នៅ​ចុង​សប្តាហ៍ អបអរ​ថ្ងៃ​បាន​ឈប់សម្រាក​ពី​ការងារ​។ ក្នុង​ពិធី​នោះ យើង​ច្រើន​តែ​ញ៉ាំ​សាច់​ជា​ជាតិ​ខ្លាញ់​ឆ្អែត​(saturated fat) ដែល​សម្បូរ​ទៅដោយ palmitic acid ដែល​នឹង​ទៅ​រារាំង​សកម្មភាព​របស់​អ័រម៉ូន​leptin ដែលជា​អ្នក​ចាត់ចែង​លើ​ការ​ស្រូប​បឺត​យក​អាហារ​ទៅ​បង្កើន​ទម្ងន់​។ លោក Deborah Clegg, Ph.D., មកពី the University of Texas Southwestern medical center និយាយថា ការ​ជប់លៀង​មួយ​ពេល​នោះ បានធ្វើឱ្យ​អសកម្ម​អស់​៣​ថ្ងៃ​។​

Premium Collagen gummies from NatureAid Cambodia. Best collagen in Phnom Penh, Cambodia.

៤- ញ៉ាំ​ចំណីអាហារ​ប្រៃ​

អំបិល​ដែល​យើង​ញ៉ាំ​សព្វថ្ងៃ​គឺ​ជា​សូ​ដ្យូ​ម​ក្លរួ ដែល​នឹង​ធ្វើឱ្យ​យើង​ចេះ​តែ​ឃ្លាន​មិនចេះចប់​។ ត្រូវ​លុបបំបាត់​ទម្លាប់​ញ៉ាំ​ពោត​លីង ចំណិត​ដំឡូង​ចៀន សណ្តែកដី ។​ល​។ នៅពេល​មើល​ភាពយន្ត លេងល្បែង ឬ​នៅ​បារ ចេញ​។​

៥- ការសេព​គ្រឿង​ស្រវឹង​

ញ៉ាំ​ប៊ីយែរ​២​កំប៉ុង​ក្នុង​១​យប់ៗ អ្នក​នឹង​ទទួលបាន​លើសពី​២០០០​កាឡូរី​ក្នុង​១​សប្តាហ៍​។ នៅ​មាន​ផល​អាក្រក់​ជា​ច្រើន​ផ្សេងទៀត ដែល​យើង​គ្រប់​គ្នា​បាន​ដឹង​ហើយ​។​ យក​ល្អ ត្រូវ​សេព​គ្រឿង​ស្រវឹង​តែ​បន្តិចបន្តួច​បាន​ហើយ ហើយគួ​តែ​ញ៉ាំ​ស្រា​ទំពាំងបាយជូ​រវិញ​។​

Premium Collagen gummies from NatureAid Cambodia. Best collagen in Phnom Penh, Cambodia.

 

វិតាមីនជួយការពារមិនអោយឡើងគីឡូ

✅​គ្រប់គ្រងការឡើងទំងន់
✅កាត់បន្ថយអាស៊ីតក្នុងក្រពះ
✅គ្រប់គ្រងការលើសឈាម
✅ជួយរំលាយអាហារ និងសុខភាពពោះវៀន
✅ជួយអោយចលនាបេះដូងដើរស្រួល
✅បន្សាបជាតិពុលចេញពីក្នុងខ្លួន
✅មានវិតាមីន B12 & B9 ជួយផ្តល់ថាមពលដល់រាងកាយ
🛵ដឹកជញ្ជូនក្នុងថ្ងៃតែមួយនៅភ្នំពេញ 1-2ថ្ងៃនៅតាមខេត្ត

ចុចនៅទីនេះដើម្បីចូលមើលផលិតផលរបស់ NatureAid!
🍎🍎🍎!STAY HEALTHY!🍎🍎🍎

www.natureaid.co
email: info@natureaid.co
Whatsapp +855 (0) 89 23 10 93

👉FOLLOW US👈

Telegram: https://t.me/NatureAidCambodia
Facebook: https://www.facebook.com/NatureAidCollagenCambodia
TikTok: https://www.tiktok.com/@natureaidcambodia
Instagram: https://www.instagram.com/natureaidcambodia
Twitter: https://twitter.com/NatureAid_KH
Pinterest: https://www.pinterest.com/natureaid
Youtube: https://www.youtube.com/channel/UCdAxKLUKcrOlCAwSxC86XXgKH

Back to blog